កីឡាការិនីវាយតឺន្នីសរបស់ជប៉ុន Naomi Osaka បានក្លាយជាអត្តពលិកផ្នែកនារី ដែលរកចំណូលបានច្រើនបំផុត នៅលើពិភពលោក គឺរកប្រាក់បាន ៣៧,៤ លានដុល្លារ (៣៤,៣ លានអឺរ៉ូ) ក្នុងរយៈពេល១២ ខែចុងក្រោយ។ នេះបើយោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ។
កីឡាការិនីឆ្នើមវ័យ២២ឆ្នាំដែលជាម្ចាស់ជើងឯក Grand Slam ២សម័យកាលរូបនេះបានឈ្នះគូប្រជែងរបស់នាងគឺកីឡាការិនីសញ្ជាតិសហរដ្ឋអាមេរិក Serena Williams ចំនួន ១,៤ លានដុល្លារ ជាប្រាក់រង្វាន់ និងប្រាក់ចំណូល ពីការយល់ព្រមក្នុងឆ្នាំកន្លងមក។
អ្នកទាំង២បានបំបែកប្រាក់ចំណូល ដែលរកបានមួយឆ្នាំ ចាស់គឺ ២៩,៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥ ខណៈMaria Sharapova បានចូលនិវត្តន៍ កាលពីខែកុម្ភៈ ដោយទទួលបានពានរង្វាន់ Grand Slam ចំនួន ៥ លើករួមទាំងអាជីព Slam ។
សាស្រ្តាចារ្យផ្នែកកីឡា នៅសាកលវិទ្យាល័យ Southern California លោក David Carter បានប្រាប់ទស្សនាវដ្តី Forbes ថា ចំពោះអ្នកដែលនៅខាងក្រៅពិភពកីឡាវាយតឺន្នីសរបស់អាស៊ីរូបនេះមានលក្ខណៈសម្បត្តិល្អប្រពៃ ដែលធ្វើឲ្យមានពូកែ និងរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ។
សូមបញ្ជាក់ថា កីឡាការិនី Osaka ដែលឪពុកមានកំណើត នៅប្រទេសហៃទី និងម្តាយរបស់នាង ជាជនជាតិជប៉ុន ឈរនៅលំដាប់ទី ២៩ នៅលើតារាងទស្សនាវដ្តី Forbes របស់អត្តពលិក ដែលរកចំណូលបាន ១០០ នាក់នៅលើតារាង Forbes ឆ្នាំ២០២០ ដោយមាន ៤ ពិន្ទុនាំមុខកីឡាការិនី Williams ដែលបានឈ្នះពានរង្វាន់ Grand Slam ចំនួន២៣សម័យកាល ៕ដោយ៖ភារៈ