ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនគេចរថយន្តផុតជ្រុលទៅបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងក៏ជ្រុលទៅបុកនិងរ៉ឺម៉កកង់បីពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងាជេីង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HB-2907 បើកបរដោយបុរសម្នាក់និងកូនស្រីរបស់ខ្លួនបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងបានឆ្លងផ្លូវរួចអ្នកបើកកង់បីបានបន្ថយល្បឿនដើម្បីគេចរថយន្តខាងលើ ។ ស្របពេលនោះស្រាប់តែមានយុវជនម្នាក់បើកម៉ូតូម៉ាក ឃ្លិច​ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FY-7101 ធ្វើដំណើរស្របទិសមកពីក្រោយយ៉ាងលឿនវាក់អើរនិងឡានឆ្លងផ្លូវទើបគេចទៅបុកពីក្រោយរ៉ឺម៉កកង់បីបណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងាជើងនៅកណ្តាលផ្លូវចំណែកភាគីខាងម៉ូតូរងរបួសនិងម៉ូតូខ្ទេចមួយកំណាត់មុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកអែបខាងដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕ដោយ​៖សុខា សែនជ័យ​


ចែករំលែក៖