ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តដឹកថ្ម ០១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7090 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទប្រុស អាយុ២៨ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មុនកេីតហេតុ តាមការអោយដឹងពីអ្នកបើកបររថយន្ដប្រាប់ថា មានរថយន្តមួយគ្រឿងទៀតប្រភេទបែន ក្បាលពណ៌ស(មិនចាំស្លាកលេខ..) បានបេីកវ៉ាជែងក្នុងទិសដៅស្របគ្នា ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ទឹមគ្នារថយន្ដនោះបានរេចង្កូតមកកៀករថយន្ដខ្លួន ដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លួនបានយកចង្កូតអែមខាងស្ដាំដៃ ប៉ុន្ដែស្ថានភាពមិនអំណោយផល ក៏កាច់ក្រឡាប់តែម្ដងទៅ ។
ក្នុងហេតុការណ៍ខាងលេី មិនបណ្តាលអោយមានការរងរបួសធ្ងន់ធ្ងរនោះទេនិងមិនមានការប៉ះទង្គិចរវាងអ្នកធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវខាងលេីដែរ ។ តាមការបញ្ជាក់ពីរសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក.ខេត្ត ដែលចុះអន្ដរាគមន៍ភ្លាមៗក្រោយកេីតហេតុថា ៖ កត្ដាដែលនាំអោយគ្រោះថ្នាក់បណ្ដាលអោយក្រឡាប់រថយន្តដឹកថ្ម គឺមកពីការបាត់ម្ចាស់ការក្នុងការបញ្ជាគ្រប់គ្រងដៃចង្កូតរថយន្ដ ព្រោះតែមានមហន្ដរាយបង្កឡេីងដោយរថយន្ដមួយទៀត ដែលបេីកបរក្នុងស្ថានភាពវ៉ាជែងផ្លូវតូចចង្អៀតមិនអំណោយផលក្នុងការអនុញ្ញាតឲ្យរថយន្តអាចធ្វេីការវ៉ាបាន ។
បច្ចុប្បន្នតំណាងក្រុមហ៊ុនរថយន្តដឹកថ្មបានមកស្ទួចយករថយន្ដចេញពីកន្លែងកេីតហេតុនិងបានបញ្ជូនសំណុំរឿងមកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីពិនិត្យនិងចាត់ការតាមនីតិវិធី ៕សហការី