ភ្នំពេញ៖ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូនម្នាក់ត្រូវនគរបាលចាប់ខ្លួនក្រោយពីខ្ចីម៉ូតូគេយកទៅបញ្ចាំហើយគេចខ្លួនបាន៦ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ១២ និង២០នាទីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ នៅចំណុចហាងការហ្វេអាម៉ាហ្សូន ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមាន ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះឈ្មោះ ញ៉ាញ់ សុខគា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង០០នាទី ជនរងគ្រោះបានមកផឹកកាហ្វេហើយម៉ូតូបែកកង់ក៏ផ្ញើឲ្យជនសង្ស័យយកប៉ះឲ្យក្រោយមកសង្ស័យបានយកម៉ូតូរបស់ជនរគ្រោះទៅបញ្ចាំចាយវាយអស់ហើយបានរត់ទៅស្រុកពេលនោះប្រពន្ធខឹងប្តី(ជនសង្ស័យ)យកចិញ្ជៀនលក់ស៊ីចាយអស់ក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។
សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខពោធិ៍សាត់ 1D-5882 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា