ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញលើកទី១២ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី១២ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក តិមា សោភា អភិបាលរងខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រី ជា សុគន្ធ សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ  លោកគឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ  រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកម្លាំងការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងក្រុមហ៊ុនសុីនទ្រីប្រចាំខណ្ឌ សរុបអ្នកចូលរួមមានចំនួន៥៤នាក់ ៖

ក្នុងកិច្ចប្រជុំនោះដែរ ដោយមានរបៀបវារៈចំនួន០៥ ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣។

​​​២.​ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។

៣.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខប្រចាំខែមេសា ឆ្នាំ២០២០។

៤.ស្តាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។

​៥.បញ្ហាផ្សេងៗ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖