ភ្នំពេញ៖ នារីម្នាក់បានចាកចេញពីស្រុកកំណេីតមកភ្នំពេញដេីម្បីរកការងារធ្វេីតែបែរជាជួបបុរសវ័យចំណាស់រត់ម៉ូតូឌុបម្នាក់ធ្វេីជាចិត្តល្អសុំនាងធ្វេីជាកូនធម៌ហេីយនាំទៅរកការងារធ្វេីតែបែរជានាំនាងទៅឡេីងឋានសួគ៌ក្នុងផ្ទះវិញដោយចាប់រំលោភរហូតបានសម្រេច២ដងធ្វេីឱ្យនាងទ្រាំលែងបានទាញកាំបិតប៉័ងតោកាប់ជនអប្រិយឱ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់រស្មីជម្ពូវ័ន ស្ថិតក្នុងភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
នារីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានអាយុ១៥ឆ្នាំ មានស្រុកកំណេីតនៅឃុំសង្កែសាទម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំណែកបុរសដែលត្រូវនារីខាងលេីកាប់ឈ្មោះរស់ សុផាត អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិដក់ព ឃុំបឹងត្រាច ស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីនារីដែលត្រូវឃាត់ខ្លួនបានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុ នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២០ នាងបានធ្វេីដំណេីរមកពីស្រុកកំណេីតមកភ្នំពេញដេីម្បីរកការងារធ្វេី លុះមកដល់ក៏បានជួបបុរសអ្នករត់ម៉ូតូឌុប ពេលនោះបុរសនោះក៏សួរនាំពីដំណេីររឿង ហើយក៏ឌុបនាងដេីររកការងារធ្វេីពេញមួយថ្ងៃតែរកមិនបាន។
ប្រភពដដែលបានបន្តថា បន្ទាប់មកបុរសនោះក៏នាំនាងទៅសម្រាកនៅវត្តពោធិ៍ចិនតុង ខណៈដែលនាងកំពុងដេកលង់លក់ស្រាប់តែបុរសនោះមកអង្គុយចុងជេីងនាងប៉ុន្តែភ្លាមនោះនាងក៏ភ្ញាក់ដឹងខ្លួនហេីយសួរនាំគាត់ ពេលនោះបុរសខាងលេីបានសុំនាងរួមភេទហេីយនិងឱ្យប្រាក់២០ដុល្លារតែនាងមិនព្រម។
លុះព្រឹកឡេីង បុរសខាងលេីក៏ប្រាប់នាងថាគាត់នឹងដឹកទៅរកការងារធ្វេីទៀត លុះដឹកមកដល់មុខសាលារៀនជម្ពូវ័នបុរសខាងលេីបានប្រាប់ថា ប៉ាមិនសូវស្រួលខ្លួនទេចឹងកូនជួយម៉ាស្សាឱ្យប៉ាបន្តិចមកចាំប៉ាឱ្យលុយ២០ដុល្លារធ្វេីដំណេីរទៅស្រុកវិញ។ ពេលនោះនាងក៏យល់ព្រមចូលផ្ទះសំណាក់ជាមួយគ្នាដេីម្បីម៉ាស្សាឱ្យគាត់តែពេលចូលដល់ក្នុងបន្ទប់បុរសនោះក៏ចាប់រំលោភនាងរហូតបានសម្រេចម្តង ពេលនោះនាងក៏ខំស្រែកឱ្យគេជួយដែរតែមិនមានអ្នកឮ ។ លុះបានមួយសន្ទុះក្រោយមកបុរសនោះក៏ចាប់រំលោភនាងបានសម្រេចម្តងទៀត ទេីបធ្វេីឱ្យនាងខឹងទាញកាំបិតប៉័ងតោពីក្នុងកាបូបកាប់ជាច្រេីនកាំបិតរងរបួសហូរឈាមស្រោចខ្លួន។
បន្ទាប់មកបុរសនោះក៏នាំនាងចុះពីផ្ទះសំណាក់តែត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង ចំណែកបុរសដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
បច្ចុប្បន្ននារីជាជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕ដោយ ៖សុខាសែនជ័យ