ការរើសអើងជាតិសាសន៍កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅអាមេរិក ហើយពេលនេះបានចូលទៅដល់តំបន់អឺរ៉ុប ដោយក្រុមសហគមន៍ ជនជាតិស្បែកខ្មៅបានចូលរួមចំណែកទាមទារយុត្តិធម៌ និងបញ្ចប់ការរើសអើង។
នៅពេលនេះកម្លាំងសន្តិសុខអូស្ត្រាលី បានអំពាវនាវដល់ពលរដ្ឋ ចូលរួមក្នុងសកម្មភាពទប់ស្កាត់ការរើសអើងជាតិសាសន៍។ ប៉ូលិសរដ្ឋNew South Wales (NSW) បានបើកយុទ្ធនាការបង្កើនស្មារតីសាមគ្គីដល់សហគមន៍ ហើយត្រូវតែរាយការណ៍ជាបន្ទាន់បើមានសកម្មភាពរើសអើងជាតិសាសន៍ កើតឡើងនោះ។
កម្លាំងសន្តិសុខអូស្ត្រាលី បានបើកយុទ្ធនាការមានឈ្មោះថា “Stop Public Threats” (ទប់ស្កាត់ ការគំរាមកំហែងទៅលើសហគមន៍) ។ តាមច្បាប់អូស្ត្រាលី រាល់បុគ្គលណាមួយមានសកម្មភាពហិង្សាទៅលើបុគ្គលផ្សេងទៀតដោយមូលហេតុជាតិសាសន៍ ឬសាសនា និឹងត្រូវរងការផាកពិនិ័យដាក់ទោសជាប់គុកយ៉ាងតិច៣ឆ្នាំ។
គោលដៅរបស់អូស្ត្រាលីគឺដើម្បីទប់ស្កាត់ការប្រកាន់ជាតិសាសន៍រីករាលដាលដល់ប្រទេសនេះ ក្រោយពេលមានក្រុមជនជាតិស្បែកខ្មៅនៅអឺរ៉ុបធ្វើបាតុកម្ម ដែលជាការរួមចំណែកជាមួយក្រុមជនជាតិស្បែកខ្មៅនៅអាមេរិក៕ដោយ៖ធី រីណា