អាមេរិក៖ ភរិយាប៉ូលិស Chauvin ដែលជាដើមហេតុបង្កឲ្យមានបាតុកម្មរើសអើងជាតិសាសន៍នៅអាមេរិក ត្រូវបានអ្នកស្រីKellie ដែលជាអតីតបេក្ខនារីប្រឡងបវរកញ្ញា បានសម្រេចចិត្តលែងលះជាមួយស្វាមីរូបនេះហើយ ក្រោយពីបានរួមរស់ជាមួយគ្នាជាង១០ឆ្នាំមក។
តំណាងអ្នកស្រី Kellie បានលើកឡើងថា ខ្ញុំសូមអរគុណដល់អ្នកដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះGeorge Floyd និងអ្នកដែលឈឺចាប់ដោយសារតែរឿងរ៉ាវបង្កឡើងដោយប្តីរបស់នាង។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានស្នើដល់កម្លាំងសន្តិសុខជួយការពារសុវត្ថិភាពដល់អ្នកស្រីនិងសាច់ញាតិផង ព្រោះអាចក្លាយជាចំណុចវាយប្រហារសងសឹកពីក្រុមជនជាតិស្បែកខ្មៅ។
ចំណែកអតីតប៉ូលិសដែលបានសម្លាប់ជនរងគ្រោះត្រូវបានការពារយ៉ាងតឹងតែង ហើយបន្ទប់ឃុំខ្លួនគឺបានត្រួតពិនិត្យរាល់១៥នាទីម្តង។នៅពេលនេះ អតីតបូលិសរូបនេះបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង សម្ងាត់ផ្សេងទៀតដែលមានសុវត្ថិភាព ៕ដោយ៖ធី រីណា