ព័ត៌មានទាន់ហេតុការណ៍៖

បេីកឡំប្រឺតាមកពីទិញម្ហូប​ ជំងឺបេះដូងរេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីឡំប្រឺតាស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ក្រោយពីបេីកឡំប្រឺតាចេញពីទិញម្ហូបនៅផ្សារប៉េសេ​ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីឡំប្រឺតា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែរផ្សារប៉េសេ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ វែន​ សុជាតិ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបររត់ឡំប្រឺតា ស្នាក់នៅសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    បេីតាមសម្ដីបុរសម្នាក់ត្រូវជាបងប្អូនជីដូនមួយនិឹងជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ សព្វថ្ងៃជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ​ ហេីយមុនពេលកេីតហេតុ​ ជនរងគ្រោះបានបេីកឡំប្រឺតាចេញពីផ្សារប៉េសេ​បន្ទាប់ពីទិញម្ហូបរួច​ ខណៈបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការមិនស្រួលខ្លួន​ ហេីយក៏ធ្លាក់ពីលេីឡំប្រឺតាតែម្ដង​ និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ​ និងទាក់ទងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យឯកជន​សួគា៏​ ដេីម្បីសង្គ្រោះបន្ទាន់ដែរ​ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ​ ។ 

    ក្រោយមក​ សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋាន​វិញ​ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ​រួចទេីបរៀបចំបូជាសពតាមប្រពៃណី​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖