ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុករថយន្តព្រូសចតស្ងៀម​រុញចូលរបងការដ្ឋានមួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យផឹកទឹកប្តូរនិស្ស័យច្រើនហើយទើបបេីករថយន្តឡិចស៊ីសក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងខណៈដែលរថយន្តនេះកំពុងចតស្ងៀមនៅប្របចិញ្ចេីមផ្លូវហេីយរុញទៅទម្លុះរបងការដ្ឋានមួយកន្លែងរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចខាងលិចវត្តឧណ្ណាលោម​ តាមបណ្តោយផ្លូវលេខ១១៣​  ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកព្រូស​ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ2BD-2769 ចតនៅប្របចិញ្ចេីមផ្លូវលេខ១១៣​ដោយបែរក្បាលទៅទិសខាងត្បូង​។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ីស​ RX 330 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AY-1938 បើកតាមបណ្តោយផ្លូវលេខ១១៣​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងហេីយរុញទៅបុកទម្លុះជញ្ជាំងរបងការដ្ឋានដែលនៅជាទីនោះរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ សុខាសែនជ័យ​


ចែករំលែក៖