ព័ត៌មានទាន់ហេតុការណ៍៖

ផ្លែស្វាយក្នុងប្រទេសកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ៖ ផ្លែស្វាយក្នុងប្រទេសកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ ដូច្នេះផ្លែស្វាយយើងមានទីផ្សារហើយ។
សូមបញ្ជាក់ថា៖ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩​ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាង បន្ទាប់ពីផ្លែចេកដែលអាច ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕ដោយ៖សិ លា


ចែករំលែក៖