ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុន និងផ្ដល់ហិរញ្ញប្បទាន ឥត សំណងដែល មានទឹក ប្រាក់សរុបចំ នួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក)ជូនរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនាឆ្នាំ ២០២០ វេលាម៉ោង ១៥និង៣០ នៅទីស្ដីការក្រសួងការបរ ទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជានឹង អញ្ជើញ ចុះហត្ថលេខាលើលិខិត ប្ដូរសារស្ដីពី ការផ្ដល់ ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក) សម្រាប់អនុវត្ត គម្រោងចំនួនបី ដូចខាងក្រោម៖
• អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លាន យ៉េន (ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)
• ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក) និង
• កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការ ការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕សម្រួល៖ ពីទទក


ចែករំលែក៖