ប្រទេសវៀតណាម៖ គិតចាប់តាំងពីម៉ោង៦ថ្ងៃទី១៦ ខែមេសា រហូតដល់ម៉ោង១៨ថ្ងៃទី៥ ខែមិថុនា គឺរយៈពេល៥០ថ្ងៃ ហើយដែលវៀតណាមមិនមានករណីឆ្លងកូវីដ-១៩ក្នុងប្រទេស គឺជារឿងមួយដ៏ល្អបំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។
គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ វៀតណាមនៅថ្ងៃទី៥ខែមិថុនា នេះដែរ ក៏បានប្រកាសថា មានអ្នកជំងឺ៥នាក់ទៀតបានជាសះស្បើយពីកូវីដ-១៩ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់៣០៧នាក់ ។ បច្ចុប្បន្ននៅសល់អ្នកជំងឺតែ២១នាក់ប៉ុណ្ណោះកំពុងព្យាបាល ។
ប៉ុន្តែនៅមានមនុស្សដែលបានកាត់ផ្តាច់ដើម្បីតាមដានមានរហូតដល់ទៅ ៨.១៤៣ នាក់ ។ ចំណែកអ្នកជំងឺដែលកំពុងព្យាបាល មាន១០នាក់ទៀតធ្វើតេស្តជាលើកទីមួយអវិជ្ជមានចំពោះកូវីដ-១៩ និង៣នាក់ធ្វើតេស្តអវិជ្ជមានជាលើកទីពីរ។ ដូច្នេះនៅសល់៨នាក់ធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩។
បច្ចុប្បន្នរាល់សកម្មភាពនៅក្នុងប្រទេសវៀតណាមបានដំណើរការធម្មតាវិញហើយ ទាំងសេដ្ឋកិច្ចនយោបាយ អាកាសចរណ៍ស៊ីវីល។ ជាមួយគ្នានេះវៀតណាមបានពង្រឹងអ្នកចូលមកពីខាងក្រៅខ្លាចនាំកូវីដ-១៩មកសហគមន៍របស់ខ្លួន៕ដោយ៖ធី រីណា