ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ២នាក់ បានស្លាប់ដោយសារថ្មភ្នំបាក់សង្កត់លើ ខណៈកំពុងឃួងថ្ម យកទៅ ផ្គត់ផ្គង់ឲ្យរោងចក្រស៊ីម៉ងត៍ថៃ ប៊ុនរ៉ុង

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវ ករណីកម្មករ២នាក់ បានស្លាប់ដោយសារថ្មភ្នំបាក់សង្កត់លើ ខណៈកំពុងឃួងថ្ម យកទៅ ផ្គត់ផ្គង់ឲ្យរោងចក្រស៊ីម៉ងត៍ថៃ ប៊ុនរ៉ុង។
ប្រភពខ្លះបានអោយដឹងថា៖ មជ្ឈមណ្ឌល សម្ព័នភាពការងារ និងសិទ្ធមនុស្ស ( សង់ ត្រាល់ ) និងសហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា (BWTUC) ស្នើដល់សមត្ថកិច្ចឲ្យជំរុញចាត់វិធានការ ដោយចុះ ស្រាវជ្រាវរក អ្នកទទួលខុសត្រូវ និងផ្ដល់ សំណងដល់ គ្រួសារជនរងគ្រោះ ជាកម្មករពីរនាក់ ដែលស្លាប់ដោយសារ ថ្មភ្នំបាក់ លើ ព្រមទាំងស្នើឲ្យផ្អាកក្រុមហ៊ុនម៉ៅការ ។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួង រ៉ែ និងថាមពល អះអាងថា៖ រឿងរ៉ាវនេះ មន្ត្រី ក្រសួងបាន ចុះប្រមូល ព័ត៌មាននិងរៀបចំ ឯកសារ ហើយបានបញ្ជូនទៅឲ្យរដ្ឋមន្រី្ត ពិនិត្យនិងវាយតម្លៃហើយ ។
មានសេចក្ដីថ្លែងការណ៍រួម ចេញនៅថ្ងៃទី២ ខែមិថុនា (សង់ត្រាល់ ) និង (BWTUC )បា នសម្លែ ងការសោកស្ដាយចំពោះការស្លាប់ កម្មករ ពីរនាក់ដែល ត្រូវថ្មភ្នំបាក់ រលំលើ ខណៈ ពួកគេកំពុងឃួ ង ថ្មយកទៅ ផ្គត់ផ្គង់ ឲ្យរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ។
សូមបញ្ជាក់ថា៖ ហេតុការណ៍នេះ បានកើតឡើង នៅភូមិល្អាង ឃុំល្អាង ស្រុក ដងទង់ ខេត្តកំពត កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០កន្លងទៅ។
កម្មករទាំងពីរនាក់នេះ គឺបម្រើការងារ ឲ្យ ក្រុមហ៊ុនចិន ដែលម៉ៅការបន្ត ពីរោងចក្រ ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ។
ករណីនេះខាង សង់ត្រាល់ និង BWTUC បានស្នើ ឲ្យរដ្ឋាភិបាល ជំរុញការចាត់វិធានការដោយ ផ្អាក ក្រុមហ៊ុន ម៉ៅការ ចិន នេះជាបន្ទាន់ដើម្បី ត្រួតពិនិត្យ និង វាយតម្លៃ។
រឿងរ៉ាវដ៏រន្ធត់នេះ ត្រូវបានគេព្យាយាមបិទបាំង តែដោយមានការសើរើពីខាង សង់ត្រាល់ និង BWTUC ទើបឈានដល់ មន្ត្រីខាងក្រសួងរ៉ែ និងថាមពល បន្តនីតិវិធីស្រាវជ្រាវ៕សហការី


ចែករំលែក៖