ស្រកានាគជារុក្ខជាតិមួយបែបដែលគេដាំឲ្យវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន។ វាអាចទទួលផលនៅរដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតក៏បាន។ ដើមទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់។
អ្នកទទួលទានស្រកានាគខ្លះមិនទាន់ដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិមួយបែបនេះទេ។ការពិតដើមនិងផ្លែស្រកានាគមានប្រយោជន៍ក្នុងការព្យាបាលជំងឺច្រើនមុខដូចជា
ព្យាបាលជំងឺ៖ រលាកបំពង់ដង្ហើម របេងស្ងួត បំបាត់ក្អក រំលាយស្លេស្ម៍ ប្រើរលាកភ្លើង បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ បញ្ចុះកំដៅ បន្ទន់លាមក។
វាមានរសជាតិផ្អែមសាប មានលក្ខណៈត្រជាក់ ពេលហូបទៅអាចបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍និងដើមរបស់វាសកម្មភាពរំលាយជាតិពិស។
ការព្យាបាល៖
-ផ្លែ ជាប្រភេទអាហារហូបទៅអាចបញ្ចុះកំដៅ និងបន្ទន់លាមក។
-ផ្កា ប្រើព្យាបាលរលាកបំពង់ដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួតឬ ស្រវឹងស្រា។
-ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ។
របៀបប្រើ៖
-ប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក។
-ប្រើដើមបកសំបកចេញ បុកឲ្យម៉ត់ យកទឹកលាបនៅកន្លែងរបួស។
-ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទានមានរសជាតិឆ្ងាញ់៕សហការី