ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងថ្ងៃទី៧ខែ មិថុនា រកឃើញយានយន្តល្មើស១.៣១៧ គ្រឿង ខណ:មួយសប្តាហ៍រកឃើញ៨.៥៥២គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖តាមរបាយការណ៍​របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បញ្ជាក់ថានៅ​ថ្ងៃទី​៧ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅទូទាំងប្រទេសមត្ថកិច្ចរកឃើញយានយន្តល្មើសសរុបចំនួន១.៣១៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១.០០៥គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩  ។​

​ដោយឡែក​ក្នុង​រយៈពេល៧ថ្ងៃ ចាប់ពី​ថ្ងៃទី​១ដល់​ថ្ង​ទី​៧ខែមិថុនា ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើរកឃើញមធ្យោបាយល្មើសសរុបចំនួន៨.៥៥២ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦.៥៧៣គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

ក្នុង​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​៧ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ និងបានកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រឹត៕ដោយ៖​ប្រាថ្នា


ចែករំលែក៖