ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកម៉ូតូកង់បីបុកម៉ូតូពីក្រោយបណ្ដាលឲ្យមួយគ្រួសារឪពុកម្តាយនិងកូនរងរបួស

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឱ្យមួយគ្រួសារឪពុកម្ដាយនិងកូនដួលរងរបួសដៃជើងពេញខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្តុបផ្សារទំនើបB-Sតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់រួមនិងកូនស្រីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1DB-7295ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសស្រវឹងស្រាម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-6375ធ្វើដំណើរមកពីក្រោយបានបុកម៉ូតូពីក្រោយបណ្តាលឲ្យដួលទៅនិងថ្នល់រងរបួសរលាត់ដៃរលាត់ជើងពេញខ្លួន។

ចំណែកម៉ូតូកង់បីបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់បានទាំងអ្នកបើកបរនិងម៉ូតូកង់បីរួចជូនសមត្ថកិច្ច។ចំណែកកូនស្រីដែលរងរបួសរលាត់ដៃរលាត់ជើងធ្ងន់ធ្ងរត្រូវបានឪពុកម្ដាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖