ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ បន្តជួយ សម្របសម្រួលដោះស្រាយទុក្ខ លំបាក ក៏ដូចជាបញ្ហាប្រឈម និង​សំណូម​ពរ​ ជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលប្រជាពលរដ្ឋគោរពស្រឡាញ់ គឺ លោក ម៉ៅ ធនិន បានបន្តជួយសម្របសម្រួលដោះស្រាយទុក្ខ លំបាក ក៏ដូចជាបញ្ហាប្រឈម និង​សំណូម​ពរ​ ជូនបងប្អូនប្រជាពលរដ្ឋ ដែល​មក​ពី​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ពោធិ៍សាត់​។

អង្គភាពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ នាព្រឹក​ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន​កំពុងតែ​​​បន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង​សំណូម​ពរ​ ជូនបងប្អូនប្រជាពលរដ្ឋ ដែល​មក​ពី​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ពោធិ៍សាត់​ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ​ នៅវេទិកាសាលាខេត្ត។
សូម​បញ្ជាក់​ថា​ ៖ ការ​ដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរ​ដ្ឋ​នេះ​ គឺ​ចំនួន២លើកក្នុងមួយសប្តាហ៍ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ​ ហើយ​តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់លោកដោយ ផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថា បងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ។
ប្រជាពលរដ្ឋតែងទទួលបានការសម្របសម្រួល ប្រកបដោយ ភាពវិជ្ជមានដូចៗគ្នា ហើយនីតិវិធីក្រៅប្រព័ន្ធតុលាការនេះ ក៏ឃើញមានតែខេត្តពោធិ៍សាត់ គឺថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រដោះស្រាយ កាត់បន្ថយបាន នូវបញ្ហាជម្លោះដីធ្លី៕ដោយ៖សិលា


ចែករំលែក៖