ព័ត៌មានទាន់ហេតុការណ៍៖

ថៃបានដកបម្រាមគោចរនៅពេលយប់​ ក្រោយ១៧ថ្ងៃគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងប្រទេស

ចែករំលែក៖

ប្រទេសថៃ៖ អ្នកសារព័ត៌មាន​TTXVN ​ប្រចាំនៅទីក្រុងបាំងកក ប្រទេសថៃ បានរាយកាណ៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា​បានយល់ព្រម ដកបម្រាមគោចរពេលយប់​​ ហើយអនុញ្ញាតឲ្យកន្លែងកម្សាន្ត​ ក្លឹបនានាដំណើរការធម្មតាឡើងវិញ។
ការសម្រេចខាងលើរបស់ថៃ ធ្វើឡើងក្រោយកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លង កូវីដ​-១៩ ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា​ ។ ក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីបានសម្រេច ដកបម្រាមពេលយប់ ចាប់ពីថ្ងៃទី​១៥ ខែមិថុនា​ខាងមុខ ។ ប៉ុន្តែការដកបម្រាមនោះគ្រាន់តែជាការបណ្តោះអាសន្ន​ក្នុងរយៈពេល​១៥ ថ្ងៃ ប៉ុណ្ណោះ ហើយប្រសិនបើស្ថានភាពល្អប្រសើរ និង លុបចោលជារៀងរហូត។ ផ្ទុយទៅវិញបើស្ថានភាព​វិវឌ្ឍន៍ទៅរកអាក្រក់វិញនោះនឹងត្រូវដាក់បម្រាមវិញ។
ច្បាប់បម្រាមគោចរពេលយប់​បានអនុវត្តតាំងពីថ្ងៃទី​៣ ខែមេសា​ ដោយហាមប្រាមពលរដ្ឋធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង ១០​ដល់ម៉ោង​៤ទៀបភ្លឺ​។ ប៉ុន្តែក្រោយមកក៏បានពន្យារថែម​មួយម៉ោងទៀត គឺចាប់ពីម៉ោង​១១​ ។
នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ទៀតថា រដ្ឋាភិបាល នៅតែរក្សា ច្បាប់អាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩ ឲ្យបានល្អបំផុត​។ បើទោះបីមានការឆ្លងតិចតែហានិភ័យនៃការឆ្លងនៅខ្ពស់ដដែល ដោយសារតែជុំវិញពិភពលោក​នៅមានអ្នកឆ្លងច្រើន។
ថៃមិនមានករណីឆ្លងកូវីដ-​១៩ក្នុងសហគមន៍ ​រយៈពេល​១៧ថ្ងៃកន្លងមក។ គិតដល់ថ្ងៃទី​១២ខែមិថុនា ថៃបានព្យាបាលអ្នកជំងឺជាសះស្បើយរហូតដល់ ៩៥ភាគរយ ក្នុងចំណោមអ្នកជំងឺ ៣១២៩នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖