ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា មានបុរសម្នាក់ធ្វើអត្ត ឃាត (ចងក)នៅភូមិ កែវផុស ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយសាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។
តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា សាកសពឈ្មោះ សេង ដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ចំពោះមូលហេតុដែលបណ្តាលឱ្យជនរងគ្រោះដាច់ចិត្តចង.កសម្លាប់ខ្លួននោះ បើតាមរបាយការណ៍ដដែលបញ្ជាក់ថា មកពីជនរងគ្រោះតូចចិត្តនឹងបងប្រុសស្តីជេរប្រដៅ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ