ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពី អតីតកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០១៨ កញ្ញា រឿន ណាត បានប្រកាសត្រៀមខ្លួនដើម្បីចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិធំមួយជាថ្មីម្តងទៀត។ មុនពេលចេញទៅប្រកួតនាងបានបង្ហាញរូបរាង និងដងខ្លួនដ៏ស្រឡូនដែលនាងថែរក្សាយ៉ាងល្អ។
កញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿន ណាត ទើបបង្អួតសម្រស់ដងខ្លួនដ៏ស៊ិចស៊ី ក្នុងឈុតហែលទឹកពណ៌ក្រហមឆ្អៅជាមួយម៉ូដសក់ក្រងទីទុយ មើលទៅពិតជាទាក់ទាញខ្លាំង។
ក្នុងឈុតហែលទឹកដ៏ក្រហមឆ្អិនឆ្អៅនេះ រឿន ណាត ពិតជាស៊ិចស៊ីខ្លាំង គួបផ្សំតាំងពីការផាត់មុខ ម៉ូដសក់ និងការលេងទឹកមុខរបស់នាង ពិសេសឈុតនេះ បានបង្ហាញភាពស៊ិចស៊ីនៃដើមទ្រូង ចង្កេះ ក្បាលពោះរាបស្មើរ និងភ្លៅដ៏ស្រឡូនរបស់នាង។ នាងទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងចំពោះការថែរក្សាសម្រស់ ខណៈអ្នកគាំទ្ររំភើប និងពេញចិត្តឲ្យតារាស្រីរូបនេះក្លាយជាបេក្ខភាពតំណាងកម្ពុជាដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ប្រជែងសម្រស់ជាលក្ខណៈអន្តរជាតិថ្មីមួយទៀតនៅចុងឆ្នាំនេះ។ កម្មវិធី២ដែលនាងបាននិងកំពុងពិភាក្សានឹងអ្នកគ្រប់គ្រងនាងគឺកម្មវិធីប្រកួតប្រជែងបរវកញ្ញាថ្នាក់អន្តរជាតិ Miss International និង Miss Supranational ដែលកម្មវិធីទាំងពីរខាងលើនេះ ត្រូវបានគេគិតថា មានភាពសាកសមសម្រាប់រូបនាងខ្លាំង។ កញ្ញាឯកវ័យ២៣ឆ្នាំរូបនេះ នៅមិនទាន់សម្រេចចិត្តថានឹងចូលរួមប្រកួតកម្មវិធីណាមួយនៅឡើយ ខណៈនាង និងអ្នកគាំទ្រកំពុងពិចារណា ប៉ុន្តែនាងមានចំណូលចិត្តលើកម្មវិធី Miss Supranational ជាង ព្រោះកន្លងមក កម្មវិធីនេះមិនមាននារីខ្មែរណាម្នាក់បានចូលរួមប្រកួតនោះឡើយ។ ហេតុនេះ ប្រសិនបើនាងមានឱកាសចូលរួមក្នុងកម្មវិធីនេះមែន នោះអាចចាត់ទុកថា នាងជានារីខ្មែរទី១ បង្អស់ ដែលបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីនេះ ខណៈពេលថ្នាក់ដឹកនាំរបស់នាងក៏មានទំនោរចង់ឲ្យនាងចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។
គួរបញ្ជាក់ថា រឿន ណាត ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវីធី Miss Cambodia 2017 ។ ចុងឆ្នាំ ២០១៨ នាង បានចូលរួមប្រកួតក្នុងកម្មវីធីប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ ២០១៨ នៅព្រះរាជាណាចក្រថៃ។ នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនក្រោយពីនាងគ្រងឈុតប្រចាំប្រទេសយ៉ាងទាក់ទាញ និងអាចបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់និងមានទំនុកចិត្ត។ បើទោះបីជាមិនទទួលបានជ័យលាភីណាមួយប៉ុន្តែនាងទទួលបានការគាំទ្រលើកទឹកចិត្ត និងពេញចិត្តខ្លាំងចំពោះការបង្ហាញសម្រស់ សមត្ថភាពទេពកោសល្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ៕ដោយ៖ វឌ្ឍនា