ព័ត៌មានទាន់ហេតុការណ៍៖

ពិសាកាហ្វេជ្រុលហើយពិបាកក្នុងខ្លួន ត្រូវធ្វើដូចម្តេច?

ចែករំលែក៖

លោកអ្នកចូលចិត្តផឹកកាហ្វេ តែមិនបានដឹងថាកាហ្វេវាមានភាពវិជ្ជមានឬអវិជ្ជមានអ្វីខ្លះជាមួយសុខភាព?
ការពិតជាតិកាហ្វេអ៊ីន​ គឺ​អាច​ជួយ​ដាស់ស្មារតី​របស់​យើង ប៉ុន្តែនៅពេលផឹកវាច្រើនពេកទៅអាចផ្ដល់ផលប៉ះពាល់មួយចំនួន​ដូចជា​ពិបាក​ក្នុង​ការ​គេង ចង្វាក់​បេះដូង​កើន​ឡើង និង​ធ្វើឲ្យ​មាន​អាការៈ​ញ័រ​ទ្រូងជាដើម។ គេអាចមានចម្ងល់ថាតើគួរធ្វើយ៉ាងដូចម្តេចដើម្បីកម្ចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយបាន?
កាហ្វេអ៊ីនអាចនឹងកើតមានផលប៉ះពាល់ច្រើនម៉ោង ប្រសិនជា​យើង​ផឹក​កាហ្វេ សូដា ភេសជ្ជៈប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន​ផ្សេង​ទៀត​ក្នុង​បរិមាណ​ច្រើន។ ចូរចាំថានៅ​ពេល​ជាតិកាហ្វេអ៊ីន​ចូល​ទៅ​ក្នុង​រាងកាយ​យើង មិនមាន​វិធី​អ្វីឲ្យ​យើង​កម្ចាត់ជាតិកាហ្វេអ៊ីនពីរាងកាយទេមានតែចាំឲ្យ​ជាតិ​កាហ្វេអ៊ីន​សាប​ទៅ​ដោយ​ខ្លួន​ឯងប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយផលប៉ះពាល់បានខ្លះក្នុងពេលយើងហូបកាហ្វេអ៊ីនគួរអនុវត្តដូចខាងក្រោម÷
១. បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីននៅ​ពេល​យើង​ឃើញមានរោគសញ្ញាមួយចំនួនដូចជាអាការ:ញ័រដៃ ជើងយើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ មានជាតិកាហ្វេអ៊ីនដែលមានដូចជាតែ ភេសជ្ជៈ​ប៉ូវកម្លាំង សូដា និង​សូកូឡា​ខ្មៅ។ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឱសថ និង​អាហារ​បំប៉ន​ដែល​អាច​មាន​ជាតិ​កាហ្វេអ៊ីន។ ឧទាហរណ៍​ថ្នាំ Aspirin មាន​ផ្ទុក​កាហ្វេអ៊ីន ៤០ទៅ៦០មីល្លិក្រាម​ក្នុង​មួយ​គ្រាប់។
២. រង់រង់ចាំឲ្យកាហ្វេអ៊ីនអស់ប្រសិទ្ធភាពសិន។
ក្នុងរយៈពេល៤៥នាទីក្រោយពីផឹក ឬ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន អាចនៅក្នុងរាងកាយបានរហូតដល់៣ ទៅ​៥ម៉ោង។ លើស​ពី​នេះ​ទៀត រាងកាយ​អាច​នឹង​ត្រូវ​ការ​រយៈពេល​១០​ម៉ោង​ដើម្បី​សម្អាត​កាហ្វេអ៊ីន​អស់​ទាំង​ស្រុង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្នុង​​ការ​គេង យក​ល្អ​គួរ​បញ្ឈប់​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ ៦ទៅ​៨​ម៉ោង​មុន​ម៉ោង​ចូល​គេង។
៣. ផឹកទឹក។
ការ​ផឹក​ទឹក​គឺ​សំខាន់​ក្នុង​ការ​រក្សា​ជាតិ​ទឹក។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​ញ័រ​បង្ក​ដោយ​ជាតិកាហ្វេអ៊ីន។ ដូចនេះ​ហើយ​ពេល​កំពុង​រង់ចាំឲ្យជាតិ​​កាហ្វេអ៊ីន​សាប​ពី​រាងកាយ​ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ឬនោម ឲ្យញឹកបន្តិច។

៤. ហាត់ប្រាណ

ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​រាងកាយ​ធ្វើ​មេតាបូលីស​ជាតិកាហ្វេអ៊ីន​លឿន​ជាង​មុន។ យើង​អាច​ដើរ​ហាត់​ប្រាណ ឬធ្វើ​លំហាត់ប្រាណ​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​រាងកាយ​ធ្វើ​ចលនា​បាន។

៥. ញ៉ាំ​ពពួក​ផ្កាខាត់ណា

ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​ជា​ជម្រើស​ល្អ​ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស និង​កំចាត់ជាតិ​កាហ្វេអ៊ីន។

៦. គេង​ឲ្យ​បាន​២០នាទី

ការ​គេង​រយៈពេល​ខ្លី​ក្រោយ​ពី​ផឹក ឬ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​អាច​ជួយ​រាងកាយ​ក្នុង​ការ​ទប់ទល់​នឹង​ផល​ប៉ះពាល់។ ការ​គេង​ត្រឹម​តែ​២០​នាទី​នេះ​ ពេល​ក្រោក​ឡើង​យើង​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ជាងមុន។

៧. ហានិភ័យ​នៃ​ការ​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​លើស​កំណត់

ទោះបីជា​ជាតិ​កាហ្វេអ៊ីន​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ធន់​នឹង​ជាតិ​កាហ្វេអ៊ីន​ខុសៗ​គ្នាក៏ដោយ។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផល​ប៉ះពាល់​ផ្សេងៗ​រួមមាន​ឈឺក្បាល ញ័រដៃជើង ពិបាក​ក្នុង​ការ​គេង និង​ចង្វាក់​បេះដូង​ញាប់។ នៅ​ពេល​មាន​អាការៈ​បែប​នេះ​ គួរ​កាត់បន្ថយ​ការផឹកជាតិកាហ្វេអ៊ីន។

ប៉ុន្តែបើផឹកហើយមានរោគសញ្ញាដូចជាចុកទ្រូង គ្រុនក្ដៅ ចង្វាក់​បេះដូង​មិន​ប្រក្រតី បាត់បង់​ជាតិ​ទឹក ពិបាក​ដក​ដង្ហើម និង​មិន​អាច​គ្រប់គ្រង​ចលនា​សាច់​ដុំ​បាន យើង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៕


ចែករំលែក៖