ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រ័ត្នខេមរុណ ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ តវ៉ាដីធ្លីមកពីព្រះវិហារ ដែលមានទំនាស់ជាមួយក្រុមហ៊ុនមេត្រីភាព លើផ្ទៃដី៣០២៥ ហិកតា

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋមកតវ៉ាដីធ្លី ដែលបាននាំគ្នាមកពីខេត្តព្រះវិហារ ក្នុងករណីជម្លោះជាមួយក្រុមហ៊ុន មេត្រីភាព ដែលកំពុងស្នាក់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ស្ថិតនៅក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លោកអភិបាលរងខណ្ឌ បានឲ្យដឹងថា ក្នុងនោះដែរមានប្រជាពលរដ្ឋចំនួនប្រហែល ៥០នាក់តំណាងឲ្យ ៦០០គ្រួសារ មកពី ភូមិថ្មី ភូមិរស្មី ភូមិអន្ទិលឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន(មេត្រីភាព) ផ្ទៃដីសរុប ៣០២៥ ហិកតា បានមកឈប់ សម្រាកចាំគ្នានៅក្នុងវត្តស្ទឹងមានជ័យ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរ៖រថយន្តតូរីសចំនួន០២គ្រឿង។ គោលបំណង ទៅដាក់ញត្តិនៅខុទ្ទកាល័យសម្ដេច និង ក្រសួងដែនដីដើម្បីជួយអន្តរាគមន៍ជូនពួកគាត់

ចុងក្រោយលោក ឌី រ័ត្នខេមរុណ ក្នុងការសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលមកពីព្រះវិហារ មានចំនួន ៥០នាក់ តំណាងឲ្យ៦០០គ្រួសារនោះ ក៏ទទួលបានម៉ាស់សម្រាប់ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ម្នាក់មួយផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖