ខេត្តកំពង់ស្ពឺ៖ រន្ទះបាញ់ដ៏សហាវ សម្លាប់មនុស្សម្នាក់ និងសត្វគោ៤ក្បាល នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពេលមេឃកំពុងធ្លាក់ភ្លៀង។
អ្នកភូមិបានឱ្យដឹងថា៖ មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងងាប់គោ៤ក្បាលផងដែរ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧៖៣០នាទីល្ងាច នាថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា បុរសដែលស្លាប់មានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណៈជនរងគ្រោះកំពុងបរទេះគោមកផ្ទះវិញ ហើយមេឃធ្លាក់ភ្លៀង៕ដោយ៖ស សម