ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យ២នាក់ចាក់ប្លន់ទ្រព្យមនុស្សប្រុសចរឹតស្រីកាលពីថ្ងៃមុន

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកន្លងមក ចាក់ជនរងគ្រោះជាមនុស្សប្រុសចរឹតស្រីជាច្រើនកាំបិតប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០  នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

  ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់)។

២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាបក្ខពួក)។ក្នុងនោះដែរសមត្ថកិច្ចដកហូតសម្ភារ:ភស្តុតាងមាន៖

-ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូ

-កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១

-ខោខូវប៊យជើងវែងជារបស់ជនរងគ្រោះចំនួន១

សូមបញ្ចាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីហិង្សាមួយបាន កើតឡើង នៅចំណុចបន្ទប់ ជួលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះគឺមានជនរងគ្រោះឈ្មោះ នឿន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ (ប្រុសចរឹតស្រី) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង័្សយធ្វើសកម្មភាព(ចាក់លើដងខ្លួនជាច្រើនកាំបិត) បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ នៅពេលដែលជនរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងឲ្យជួយរួចមក ។ ក្នុងពេលធ្វើសកម្មភាពនិងកំពុង ផ្អើលឆោឡោនេះជនសង័្សយបានធ្វើសកម្មភាព រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូតដល់ពេលនេះជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេពិតជាមានចេតនាប៉ុនប៉ុងប្លន់ យកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះខាងលើ នារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកើតហេតុនោះ ប្រាកដមែន។

ពេលនេះជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ប្រាថ្នា


ចែករំលែក៖