ភ្នំពេញ៖ ស្ងប់ស្ងាត់រឿងជំងឺកូវីដ-១៩បន្តិច ស្រាប់តែភ្ញាក់ផ្អើលនឹងតារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលបានប្រកាសលក់ផ្ទះ៤កន្លែងផ្សេងគ្នាដែលសរុបជាទឹកប្រាក់ប្រមាណជិត១លានដុល្លារអាមេរិកឯណោះ។
មហាជនអាចភ្ញាក់ផ្អើលសម្រាប់ការប្រកាសលក់ផ្ទះ៤ព្រមៗគ្នា ប៉ុន្តែសម្រាប់អ្នកជិតដិតតារាចម្រៀង សុគន្ធ ថេរ៉ាយុ មិនជាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះតែពួកគេបានដឹងហើយថាតារាចម្រៀងរូបនេះមានទ្រព្យមិនធម្មតា។ តារារូបនេះគឺជាកូនប្រុសបណ្តូលចិត្តរបស់អ្នកជំនួញកូនកាត់ចិនក៏ជាអ្នកមានមុខជំនួញធំៗនៅក្នុងដៃផងដែរ។ ឆ្លុះបញ្ចាំងពីជីវិតមានទ្រព្យស្តុក តារាចម្រៀងរូបនេះទើបនឹងប្រកាសលក់ផ្ទះ៤ទីតាំងដែលទីតាំងទាំង៤នោះរួមមាន៖ ទី១ វីឡាភ្លោះបុរីពិភពថ្មីសំរោងអណ្តែត១ ទី២ វីឡាភ្លោះបុរីពិភពថ្មីសំរោងអណ្តែត ទី៣ ផ្ទះលក់បន្ទាន់បុរីពិភពថ្មី(២០១១)ទល់មុខផ្សារឈូកមាស ទី៤ ផ្ទះសបហោសលក់បន្ទាន់នៅតំបន់ទីក្រុងរណបជ្រោយចង្វារគំរោងទី៣។នេះបើយោងតាមការបង្ហោះជាសាធារណៈរបស់លោកលើគណនីហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ។ ក្នុងនោះលោកបានសរសេររៀបរាប់ភ្ជាប់ជាមួយថា៖ “ដាក់លក់ទាំងអស់ covid ស៊ីដល់ផ្ទះហើយ មិនមែនស៊ីតែសួតទេ ”។
ការប្រកាសនេះដែរក៏ក្រោយពេលដែលតារាចម្រៀងរូបនេះទើបនឹងជួបទុក្ខធំគ្រាដែលឪពុកទទួលមរណភាពកាលពីកន្លងទៅ៕ ដោយ វឌ្ឍនា