ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ៥នាក់របស់ក្លឹប Red Star ធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប្រារព្ធពិធីឈ្នះជើងឯកក្នុងលីគរបស់ខ្លួន

ចែករំលែក៖

ម្ចាស់ជើងឯកលីគកំពូលស៊ែប៊ី (Serbian Super Liga) បានបញ្ជាក់ថាកីឡាករ៥នាក់របស់ក្លឹប Red Star Belgrade បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេអបអរជ័យជម្នះគ្រងជើងឯកលីគកំពូលរបស់ខ្លួន កាលពីយប់មិញ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។

កីឡាករក្រុម Red Star ដែលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩រួមមានកីឡាករMarko Gobeljic, Njegos Petrovic, Dusan Jovancic, Marko Konatar និង Branko Jovicic ត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងតាមដាមដោយក្រុមគ្រូពេទ្យ។ កីឡាករទាំង៥នាក់ខាងលើមាន៤នាក់គឺ Gobeljic, Petrovic, Jovancic និង Konatar មានរោគសញ្ញាជំងឺនេះមុនពេលការប្រកួត

ក្រោយរកឃើញម្នាក់ទៀតគឺកីឡាករ Dejan Stankovic បានប្រារព្ធពានរង្វាន់ Super Liga បន្ទាប់ពីធ្វើពិធីអបអរនៅចំពោះមុខអ្នកគាំទ្រក្នុងទីក្រុង Belgrade កាលពីថ្ងៃសៅរ៍ ដោយបានផ្តួល Proleter Novi Sad ២-១ ។Red Star ក៏បានលេងនៅចំពោះមុខហ្វូងមនុស្សដែលមានចំនួនជិត ២៥,០០នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅស៊ែប៊ីជាមួយក្រុម Partizan ដែលបានឈ្នះ ១-០ កាលពីថ្ងៃទី១០ ខែមិថុនាបន្ទាប់ពីការបន្ធូរបន្ថយការឆ្លងមេរោគក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទក្លឹប Red Star បាននិយាយថាកីឡាករដែលបានរៀបរាប់ខាងលើកំពុងមានអារម្មណ៍ល្អហើយស្ថិតក្នុងភាពឯកោដាច់ខាតក៏ដូចជាមានទំនាក់ទំនងជាប្រចាំជាមួយក្រុមគ្រូពេទ្យស្ថានភាពរបស់កីឡាករកំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយការធ្វើតេស្តថ្មីមួយនឹងត្រូវធ្វើឡើងមុនពេលចាប់ផ្តើមត្រៀមសម្រាប់រដូវកាលក្រោយ
ក្លឹបបានបន្ថែមទៀតថា ជាការសំខាន់ណាស់ដែលត្រូវចង្អុលបង្ហាញថារាល់កីឡាករអ្នកគ្រប់គ្រង់និងបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយកីឡាករឆ្លងនេះទទួលបានលទ្ធផលអវិជ្ជមានហើយ។ ក្លឹបកំពុងតែចាត់វិធានការការពារចាំបាច់ទាំងអស់ហើយយើងនឹងបន្តធ្វើ” ៕ដោយ៖ភារៈ


ចែករំលែក៖