ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺស្កន់ជាន់ ប្រកាច់ធ្លាក់ស្រែលង់ទឹកស្លាប់គ្មានអ្នកណាដឹង

ចែករំលែក៖

 

ខេត្តសៀមរាប៖ បុរសម្នាក់មានឈ្មោះ ឃាង សារុន អាយុ ៤៦ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដើរទៅមើលស្រែរបស់គាត់ នៅខាងក្រោយផ្ទះមានចម្ងាយ ១០០ម៉ែត្រ រួចហើយក៏ដើរទៅមើលគេលើកទ្រូដាក់ត្រី ក៏បានប្រទះឃើញសពស្រ្តីម្នាក់ បានលង់ទឹកស្លាប់ នៅនិងស្រែរបស់គាត់ខាងក្រោយផ្ទះក៏ស្រែកឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាម ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹក ហើយសាកសពត្រូវគេស្គាល់ ឈ្មោះ ថន ពៅ ភេទស្រី អាយុ ៤៦ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលមានជំងឺប្រចាំកាយ (ស្កន់ជាន់)។

តាមការសន្និដ្ឋានរបស់កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងលោកគ្រូពេទ្យមជ្ឈមណ្ឌល ឃុំកណ្ដែក បានសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ដោយសារជំងឺ (ស្កន់ជាន់)ប្រកាច់ស្លាប់ពិតប្រាកដមែនរួចក៏បានប្រគល់ជូនទៅបងប្អូននិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ប្រាថ្នា


ចែករំលែក៖