ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ៖ គ្រាន់តែប្រឆាំង គម្រោងអគ្គិសនីប្រើកម្លាំងខ្យល់ មនុស្ស​១៥នាក់រងការសម្លាប់​

ចែករំលែក៖

ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស​១៥នាក់ស្លាប់ ក្រោយពីមានវិវាទពាក់ព័ន្ធនឹងគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់​។
សារព័ត៌មាន​ AP ​បានផ្សាយថា សហគមន៍ ​Mateo del Mar ស្ថិតនៅក្នុងរដ្ឋ Oaxaca ប្រទេសម៉ិចស៊ីកូបានឲ្យដឹងថា កាលពីថ្ងៃទី​២២ ខែមិថុនា២០២០ មានមនុស្ស​១៥នាក់ត្រូវគេសម្លាប់ ក្នុងនោះមានបុរស​១៣នាក់និងស្ត្រី២នាក់។ ការស្លាប់នោះគឺមានពាក់ព័ន្ធ​នឹងគម្រោង ថាមពលខ្យល់ ដោយអ្នកទាំងនោះបានតវ៉ាកាលពីមួយថ្ងៃមុន។
ក្រុមពលរដ្ឋនៅក្នុងសហគមន៍ខាងលើបានតវ៉ាដោយជោគជ័យ​​។ ក្រោយមក ក្រុមនេះក៏បានគាំទ្រ​អភិបាលក្រុងតំបន់​Mateo del Mar ជាទីតាំងដ៏ល្អបំផុតសម្រាប់ ដាក់បង្គោលកង្ហារខ្យល់សម្រាប់ផលិតអគ្គិសនី​ ដោយសារតែតំបន់នោះមានខ្យល់ល្អ​ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់មិនព្រមឡើយ។ វិវាទបានកើតឡើងតាំងពីឆ្នាំ​២០១២ រហូតមកទល់ពេលនេះ ដោយសារតែក្រុមហ៊ុន​នៅតែបន្តសាងសង់ស្ថានីយអគ្គិសនីមានកម្លាំង​៣៩៦ មេហ្គាវ៉ាត់ នៅជិតតំបន់​​Mateo ។
ប៉ុន្តែ ក្រុមជនជាតិ​ដែលរស់នៅតំបន់នោះប្រឆាំងយ៉ាងខ្លាំងព្រោះអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ការបាញ់ប្រហារទៅលើក្រុមអ្នកដឹកនាំតវ៉ាកើតឡើងក្រោយរដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក​ Alfonso Durazo បានសរសើរថារដ្ឋ​Oaxaca ​ជាកន្លែងមានសុវត្ថិភាពបំផុត​ក្នុងប្រទេសម៉ិចស៊ីកូ​៕

ដោយ៖ធី រីណា


ចែករំលែក៖