ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយស្ទុះទៅចាប់ច្របាច់.ក យុវតីម្នាក់បម្រុងរំលោភសេពសន្ថវៈ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ក្រោយនាំខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី

ជនសង្ស័យមានឈ្មោះ ឈឹម ពីរ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកយុវតីរងគ្រោះឈ្មោះឌ . អាយុ១៤ឆ្នាំ មុខរបរលក់ដូរសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈដែលយុវតីរងគ្រោះ កំពុងដេកលេងនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែលេចមុខជនសង្ស័យបានដើរចូលមកដល់ក្នុងបន្ទប់របស់ជនរងគ្រោះហើយស្ទុះទៅចាប់ច្របាច់. នាងជាប់បម្រុងរំលោភសេពសន្ថវៈ តែត្រូវយុវតីរងគ្រោះប្រឹងរើបម្រាស់រួច និងស្រែកឆោឡោផ្អើលដល់អ្នកភូមិ ធ្វើឱ្យជនសង្ស័យភ័យស្ទុះរត់គេចទៅសម្ងំលាក់ខ្លួននៅក្បែរផ្ទះប្រជាពលរដ្ឋ បន្ទាប់មក ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ចាប់ក្របួចជាប់ រួចនាំយកមកចាត់ការតាមច្បាប់

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ៕ដោយ៖ស តារា

{“source_sid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1592995472029″,”subsource”:”done_button”,”uid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1592995456393″,”source”:”other”,”origin”:”unknown”}


ចែករំលែក៖