ព័ត៌មានទាន់ហេតុការណ៍៖

មានការប្រៀបធៀបពីភាពសាមញ្ញរបស់លោកស្រី ស្រី តូចចំណាន នឹងអ្នកមេម៉ាយលក់អនឡាញពាក់ពេជ្រជ្រែកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រូបថតមួយសន្លឹករបស់លោកស្រី ស្រីតូចចំណានដែលបង្ហាញពីភាពសាមញ្ញ របស់ភរិយាបុរសមានទ្រព្យនិងមុខមាត់ក្នុងសង្គម នោះបានធ្វើឲ្យគេចាប់អារម្មណ៍។ ក្នុងនោះដែរក៏លេចចេញការប្រៀបធៀបរវាងស្ត្រីក្នុងជួរលំដាប់អភិជនដែលមិនសម្ញែងមាសពេជ្រជ្រែកខ្លួន និងតែងរៀបចំខ្លួនបែបសាមញ្ញគួរជាទីស្រលាញ់ចូលចិត្តខុសពីអ្នកលក់ទំនិញតាមអនឡាញដែលនិយមសំញ៉ែងខ្លួនដោយការពាក់មាសពេជ្រ និងសម្ភារនិយម។

មហាជនមិនតិចទេដែលបានបញ្ចេញសារជាច្រើនហូរហែ មកលើរូបភាពបែបសាមញ្ញ និងថ្លៃថ្នូរលើរូបថតអតីតសិល្បការិនី លោក ស្រី ស្រីតូច ចំណាន ដែលគេស្គាល់ថាជាភរិយាអ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីលេចធ្លោរនៅកម្ពុជា។ ក្នុងសម្លៀកបំពាក់បំពេញការងារ ម៉ូតសក់សាមញ្ញ មិនមានគ្រឿងមាសពេជ្រពាក់នៅនឹងក និងម្រាមដៃ គឺមានតែក្រវិលតូចមួយក៏នៅតែបង្ហាញពីភាពស្រស់សោភា និងទាក់ភ្នែកសម្រាប់មហាជន។ សូម្បីតែតារាកំពូលទើសលោក ម៉ៃ សុគន្ធក៏បានសរសើរពីភាពសាមញ្ញ និងថ្លៃថ្នូររបស់លោកស្រីផងដែរ។

តារារូបនេះថា”នេះបានសមជាអភិជន មិនដូចកញ្ញាៗនាងៗមេម៉ាយៗលក់ឡេonlineខ្លះពាក់ពេជ្រឡើងជ្រែកខ្លួន ចឹងដូចពាក្យចាស់ពោលថា ទូងៗៗប្រហោងក្នុង(ទូងស្គរ)ហើយចង់ប្រាប់ថាពាក់មាសពេជ្រនឹងចូលចុះតែបណ្ដាញសង្គមទេ(facebook )​តែមិនអាចចូលចុះនឹងអភិជនគេពិតប្រាកដទេ”។

ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនទៀតថ្លែងកោតសរសើរពីការរៀបចំខ្លួនបានយ៉ាងស្រស់សោភា សមរម្យ ភាពស្រទន់រួសរាយរាក់ទាក់ប៉ុន្តែម៉ឺងម៉ាត់ របស់ស្រ្តីក្នុងលំដាប់អ្នកអភិជនរូបនេះដោយ៖វឌ្ឍនា


ចែករំលែក៖