ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកោះហៅថៅកែហាងTick coffee ឲ្យចូលបំភ្លឺករណីឆបោកលុយគេ១៦ម៉ឺនដុល្លារ នៅថ្ងៃទី២៦មិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយចោទប្តីប្រពន្ធពីរនាក់ ដែលជាម្ចាស់កម្មសិទ្ធិ 7 Eleven ពីបទរំលោភទំនុកចិត្ត (ចេញសែកស្អុយ) ដោយបុគ្គលរូបនោះមានឈ្មោះ ធាសូត្រា អាយុ៣២ឆ្នាំ ជាប្តី និង ភរិយាឈ្មោះ អ៊ូ ម៉ាលាភ អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧Eo ផ្លូវលេខ២៦១ ភូមិ៤សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ មុខរបរថៅកែហាងTick coffee ដែលស្ថិតនៅផ្ទះលេខ២២៩ ផ្លូវ៥១ប៉ាស្ទរ័កែងនឹង៣២២ក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

តាមការបញ្ជាក់របស់ដើមបណ្តឹងដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាលោកបានទិញហ្វ្រេនឆាយមានឈ្មោះថា 7 Eleven ដើម្បីរកស៊ីបន្តពីឈ្មោះ ធា សូត្រា នឹងភរិយាឈ្មោះ អ៊ូ ម៉ាលាភ ដោយបានប្រគល់លុយក្នុងតម្លៃ១៦០.០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារទៅឲ្យប្តីប្រពន្ធ២នាក់នេះគ្រប់ចំនួន ក្រោយពីប្រគល់លុយគ្រប់ចំនួនហើយ ឈ្មោះធា សូត្រា និងភរិយា បែរជាមិនបានប្រគល់ទីតាំងខាងលើជូនមកខាងលោកនោះទេ ហើយទោះបីគាត់បានទូរសព្ទ័ទំនាក់ទំនងទៅជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយរឿងនេះក៏ប្តីប្រពន្ធពីរនាក់នេះមិនលើកទូរសព្ទ័របស់គាត់ឡើយ

ដើមបណ្ដឹងបន្តថា ខណៈដែលរូបគាត់ទៅជួបឈ្មោះ ធា សូត្រា នៅបុរីអរគីដេខណ្ឌសែនសុខ ក៏ចេញសែករបស់ធនាគារABAឲ្យទៅរូបគាត់ចំនួនទឹកប្រាក់១៦០.០០០ (ដប់ប្រាំមួយម៉ឺនដុល្លារ) តែពេលទៅដល់ធនាគារគេប្រាប់គាត់ថា លោកធា សូត្រា និងភរិយាឈ្មោះ អ៊ូ ម៉ាលាភគ្មានសាច់ប្រាក់នៅធនាគារនោះទេ ទើបគាត់ដឹងថាចាញ់បោកជនខាងលើតែម្តង។ដោយសារចាញ់បោកពីរនាក់ប្តីប្រពន្ធនេះគាត់ក៏បានទៅដាក់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញប្តឹងឈ្មោះ ធា សូត្រា និងភរិយាឈ្មោះអ៊ូ ម៉ាលាភ តែម្តង។ បន្ទាប់មកតុលាការបានចេញដីកាកោះហៅធា សូត្រា និងភរិយាឈ្មោះអ៊ូ ម៉ាលាភជាលើកទី១ ក៏ប៉ុន្តែឈ្មោះ ធា សូត្រា និងភរិយាមិនបានចូលខ្លួនទៅតាមដីកា កោះហៅនោះទេ។ប៉ុន្តែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ តុលាការបានចេញដីកាកោះហៅប្តីប្រពន្ធពីរនាក់នេះជាលើកទី២ ទៀត ក៏ប៉ុន្តែគេមិនទាន់ដឹងថាភាគីខាងលើចូលខ្លួនដោះស្រាយនៅចំពោះមុខតុលាការដែរឬយ៉ាងណានោះទេ។

ទាក់ទិនរឿងរ៉ាវខាងលើនេះ អង្គភាពនគរដ្រេហ្គន បានព្យាយាមទំនាក់ទំនងទៅលោក ធា សូត្រា និងភរិយា សុំការបញ្ជាក់ពីករណីខាងលើនេះដែរ តែមិនមានប្រភពណា អាចទាក់ទងលោកបាន យ៉ាងណាដើមបណ្តឹងបានជម្រាបជូនដំណឹងឲ្យបងប្អូនដទៃទៀតកុំឲ្យចាញ់បោកការលក់ហ្វ្រេនឆាយ7ElevenនឹងTick coffee ខ្យល់របស់បុគ្គលឈ្មោះ ធា សូត្រា និងឈ្មោះអ៊ូ ម៉ាលាភ ជានាយិកាក្រុមហ៊ុន Tick coffee ឲ្យសោះ ព្រោះពីរនាក់នេះដើរឆបោកគេច្រើនណាស់ដោយពួកគេប្រើរូបភាពលែងលះគ្នាដើម្បីបំភន្ត័ភ្នែកមហាជនជាដើម តែតាមការពិតបុគ្គលនេះរស់នៅជាមួយគ្នាធម្មតានឹងរួមគំនិតគ្នាក្នុងការដើរឆបោកសូមបងប្អូនមានការប្រុងប្រយ័ត្ន ៕ដោយ៖ស តារា

 


ចែករំលែក៖