ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកនិយមលេងល្បែងស៊ីសង១០នាក់ យកទៅអប់រំកុំឲ្យខូចកិត្តិយសភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានបង្ក្រាបបនល្បែងស៊ីសងមួយកន្លែងនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥ល្ងាចដោយឃាត់ខ្លួនអ្នកលេងបានចំនួន ១០នាក់ក្នុងនោះមានស្រី៦នាក់និងរឹបអូសវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើមានលេងល្បែងបៀជាប្រចាំធ្វើឲ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពនោះ ទើបកម្លាំងនគរបាលក្រុងសៀមរាបបានចេញទៅបង្រ្កាបវង់ល្បែងទាំងនេះឃាត់បានមនុស្ស១០នាក់ដកហូតវត្ថុតាងរួមមាន៖១.បៀចំនួន១៧ហ៊ូ ស្មើ៨៨៤សន្លឹក, ២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់, ៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៤,និង៤.កម្រាលរូបចាក់អាប៉ោងនិងខ្លាឃ្លោកចំនួន ០២។ ចំណែក មេក្រឡុកខ្លាឃ្លោក ស៊ីសង បានគេចខ្លួនអស់ ។

ក្រោយឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងទាំងនោះត្រូវបាននាំខ្លួនយកទៅអប់រំនិងធ្វើកិច្ចសន្យាបានត្រឹមត្រូវទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖ប្រាថ្នា


ចែករំលែក៖