ព័ត៌មានទាន់ហេតុការណ៍៖

ហាងខារ៉ាអូខេ​ KTV ជាង១០កន្លែងនៅស្ទឹងមានជ័យ៣​ បេីកដំណេីរការឡេីងវិញ​ ស្របពេលក្រសួងសុខាភិបាលមិនទាន់អនុញ្ញាត ដេីម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងសុខាភិបាល​បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល និងបៀរហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះគឺត្រូវតែអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩​ ហើយរហូតមកដល់ពេលនេះមិនទាន់អនុញ្ញាតឲ្យបេីកដំណេីរការវិញនៅឡេីយទេ។ 

    ដោយឡែកមកដល់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០នេះ​ យេីងសង្កេតឃើញថា​ មានម្ចាស់អាជីវកម្មជាង១០ទីតាំង​ នៅតាមបណ្តោយផ្លូវបេតុង​ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ បានផ្គេីននឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបេីកអាជីវកម្ម​ ខារ៉ាអូខេ​ (KTV)​ យ៉ាងចំហរ។ 

    ការដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងសុខាភិបាល​យ៉ាងដូច្នេះ គឺរាជរដ្ឋាភិបាល​បានប្រកាសបញ្ជាឱ្យបិទបណ្ដោះអាសន្ននូវអាជីវកម្ម KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល ជាច្រេីនកន្លែងទូទាំងប្រទេស ប៉ុន្តែយេីងសង្កេតឃើញថាមានទីតាំងអាជីវកម្មមួយចំនួនខាងលេីនៅតែបន្តសកម្មភាពដដែល៕​

ដោយ ៖ភារ៉ា​ ដង្កោ


ចែករំលែក៖