អេស្ប៉ាញ៖ ក្នុងការប្រកួតរបស់ក្លឹប Real Mallorca ទទួលការបរាជ័យដោយចាញ់ក្រុមម្ចាស់ផ្ទះ Real Madrid ២-០ កាលពីរាត្រីថ្ងៃពុធ ប៉ុន្តែសម្រាប់ខ្សែការពារ Luka Romero វាគឺជាថ្ងៃដែលគាត់បង្កើតប្រវត្តិសាស្ត្រ La Ligaអេស្ប៉ាញដែលកីឡាកររូបនេះបានក្លាយជាកីឡាករដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។
នៅពេលដែលកីឡាករដើមកំណើតម៉ិចស៊ីកូបានចូលលេងនៅនាទីទី៨៣គាត់បានបំបែកឯកទគ្គកម្មកាលពី៨០ឆ្នាំមុន ដោយក្លាយជាកីឡាករក្មេងជាងគេដែលមិនធ្លាប់មានក្នុងការលេងនៅ La Liga ដែលមានអាយុទើបតែ១៥ឆ្នាំ និង២១៩ថ្ងៃ។
កំណត់ត្រាពីមុនត្រូវបានធ្វើឡើងដោយលោក Francisco BaoRodriguez មកពីក្លឹប Celta Vigo ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅរដូវកាលឆ្នាំ១៩៣៩-១៩៤០ ដែលមានអាយុ១៥ឆ្នាំនិង២៥៥ថ្ងៃ។
ខ្សែការពារ Luka Romero បានសរសេរនៅលើបណ្តាញសង្គមថា “វាជាពេលវេលាដែលមិនអាចបំភ្លេចបាន។ សូមអរគុណដល់បុគ្គលិកបច្ចេកទេសទាំងអស់ និងក្លឹប Mallorca ដែលបានផ្តល់ឱ្យខ្ញុំនូវឱកាសនេះ” ៕ដោយ៖ភារៈ