បរទេស៖ បច្ចុប្បន្នគេសង្កេតឃើញនារីជាច្រើននាំគ្នាហាត់ប្រាណឬប្រើផលិតផលដើម្បីសម្រកគីឡូខ្លាចគេហៅថាខ្លួនស្រីកាម៉ាប់រាងមិនស្អាត។តែផ្ទុយទៅវិញពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីតារាសម្តែងស្រី Ariel Winter ដែលល្បីល្បាញដោយសារឈ្មោះហៅក្រៅថា «នារីធាត់ស៊ិចស៊ីជាងគេលើពិភពលោក» ដែលទោះបីនាងមានទម្ងន់លើសក៏ដោយ ក៏ត្រូវបានគេកោតសរសើរចំពោះមុខនាងថាដូចតុក្កតាគួរឱ្យស្រលាញ់ និងគួរឱ្យទាក់ទាញខុសពីស្តង់ដាររាងមនុស្សទូទៅ។
ជាក់ស្តែង មិនដូចតារាសម្តែងដទៃទៀតទេ ដែលមានរាងស្ដើង ជើងស្រលូន មានរាងសិចស៊ី ខណៈដែល រូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី ដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ បានបង្ហាញភាពជឿជាក់លើសម្រស់ប្លែកៗរបស់នាង ខុសពីនារីទូទៅជាមួយរូបរាងដ៏ទ្រលុកទ្រលន់ប៉ោងៗ ឃ្យូតគួរឲ្យស្រលាញ់ ជាពិសេស ទម្រង់មុខស៊ីចស៊ីរបស់នាង បានទាក់ទាញការចាប់អារម្មណ៍របស់មហាជនយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ ទោះបីនាងមានសាច់ទ្រលុកទ្រលន់គួរឲ្យក្នាញ់ ជាពិសេសស្លៀកសម្លៀកបំពាក់ម្តងៗ លេចចេញនូវរាងមូលស្អាតគួរឱ្យស្រឡាញ់។ កាលដែលមានរាងមានសាច់យ៉ាងដូច្នេះ នៅតែធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលបានភាពទាក់ទាញបន្ថែមមួយកម្រិតទៀត៕
សូមទស្សនារូបខាងក្រោម៖
ដោយ៖ស សម