សារព័ត៌មាន BBC បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា នាយកប្រតិបត្តិសហព័ន្ធកីឡាវាយតឺន្នីសអង់គ្លេសលោក Richard Lewis មានប្រសាសន៍ថា ហិរញ្ញវត្ថុរបស់កីឡាវាយកូនបាល់(តឺន្នីស) របស់អង់គ្លេសនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេដោយសារការលុបចោលនៃការប្រកួត Wimbledon ។
លោក Lewis បានបន្តថា “យើងនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ ទោះបីទើបតែលុបចោលការប្រកួតជើងឯក ដោយយើងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។ ខ្ញុំមានសុទិដ្ឋិនិយមថា ការបង់ប្រាក់ប្រចាំឆ្នាំទៅឱ្យគណៈអភិបាល LTA នឹងត្រូវបានការពារយ៉ាងល្អ ដូច្នេះផលប៉ះពាល់នឹងត្រូវបានបង្រួមជាអប្បបរមា”។
កម្មវិធីប្រកួត Wimbledon ដែលគ្រោងនឹងដំណើរការប្រកួតពីថ្ងៃទី២៩ ខែមិថុនាដល់ថ្ងៃទី១២ ខែកក្កដាត្រូវបានលុបចោលជាលើកទី១ ចំពេលមានវិបត្តិជំងឺកូវីដ-១៩។ សម្រាប់កាលបរិច្ឆេទប្រកួតឡើងវិញសហព័ន្ធកីឡាវាយតឺន្នីសអង់គ្លេសមិនទាន់បានបង្ហាញច្បាស់លាស់នៅឡើយទេ៕ដោយ៖ភារៈ