ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាសុី អាគ្នេយ៍ លើកទី៣២ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួត SEA Game’s 2023 បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ។
គណៈកម្មការនេះមានការកិច្ច -ចាត់ចែង ដឹកនាំ និងទទួលខុសត្រូវ លើវិស័យព័ត៌មានផ្សព្វផ្សាយ និងសម្របសម្រួល ការងារពាក់ព័ន្ធ នានាវិស័យព័ត៌មាន សម្រាប់ការប្រកួតកីឡាអាសុីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
– លើកគម្រោងចំណាយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ដំណើរការអនុវត្តគម្រោងលើវិស័យ ព័ត៌មាន និងផ្សព្វផ្សាយ និងការផ្តល់សេវាជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
– ផ្តល់សម្ភារៈ បរិក្ខារ ឧបករណ៍ និងឧបត្ថម្ភ ថវិកាដល់អនុគណៈកម្មការទាំង៣ និងលេខាធិការដ្ឋាន ដើម្បីរៀបចំដំណើរការការងាររបស់ខ្លួនបានទទួលជោគជ័យ៕សហការី