ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងវែបសាយ ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ ត្រូវតុលាការអ៉ីរ៉ង់សម្រេចផ្តន្ទាទោស “ប្រហារជីវិត”

ចែករំលែក៖

អន្តរជាតិ៖ លោក រូហូលឡាហ៍ ហ្សាម (Ruhollah Zam) ជាអ្នកគ្រប់គ្រងវែបសាយ និង Channel តេឡេក្រាម (Telegram) ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានតុលាការអ៉ីរ៉ង់ សម្រេចផ្តន្ទាទោសប្រហារជីវិតហើយ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់សម្តីរបស់អ្នកនាំពាក្យតុលាការអ៉ីរ៉ង់ បានអះអាងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនាឆ្នាំ២០២០នេះ

លោក ហ្គោឡេម អ៉ីស្មៃលី (Gholam Hossein Esmaili)  ជាអ្នកនាំពាក្យតុលាការអ៉ីរ៉ង់ បានបញ្ជាក់ថា វែបសាយប្រឆាំងរដ្ឋាភិបាលខាងលើនេះមានឈ្មោះថា អាម៉ាត់ញូស (Amad News) ត្រូវបានតុលាការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋ និងប្រព្រឹត្តអំពើពុករលួយសាយភាពលើភពផែនដីដែលមិនអាចលើកលែង។

ទោះជាយ៉ាង លោក Esmaili បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះ គឺមិនទាន់ចូលជាស្ថាពរនៅឡើយទេ ដោយម្ចាស់វែបសាយខាងលើនេះ អាចធ្វើការប្តឹងឧទ្ធរណ៍បាន។ វែបសាយ Amad News ត្រូវបានគេដឹងកន្លងមកនេះថា តែងតែបានធ្វើការផ្សព្វផ្សាយព័ត៌មានញុះញង់និងប្រឆាំងចំពោះរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ព្រមទាំងបានប្រើប្រាស់តេឡេក្រាម ជាកម្មវិធីចែកចាយ៕

ដោយ៖ស តារា


ចែករំលែក៖