ប្រទេសអុីតាលី៖កម្លាំងប្រឆាំងគ្រឿងញៀន អុីតាលី បានឲ្យដឹងថា ចាប់បានគ្រឿងញៀនលាក់នៅក្នុង កុងតឺន័រ ចំនួន៣ នៅក្នុងកំពង់ផែ Salerno ស្ថិតនៅទីក្រុង Naples ប្រទេសអុីតាលី។
នៅថ្ងៃទី១ ខែកក្កដា ប៉ូលិសអុីតាលីប្រកាសថារឹបអូសបានគ្រឿងញៀនដល់ទៅ១៤ តោន ប្រភេទ amphetamine ។ គ្រឿងញៀនទាំងនោះមានប្រភពមកពីប្រទេសស៊ីរី ផលិតដោយក្រុមភេរវកម្ម IS នៅទីនោះ។
គ្រឿងញៀនទាំងនោះមានសរុប៨៤លានគ្រាប់ មានតម្លៃជាង១ពាន់លានអឺរ៉ូ។ការជួញដូរគ្រឿងញៀនជាប្រភពចំណូលដ៏សំខាន់ដល់ក្រុមភេរវកម្ម IS ។ ប៉ុន្មានឆ្នាំកន្លងមក ដោយសារតែសង្គ្រាមស៊ីវីល ធ្វើឲ្យស៊ីរី ក្លាយទៅជា អ្នកផលិតគ្រឿងញៀន amphetamine ច្រើនជាងគេបំផុតលើពិភពលោក។
នេះជាចំនួនគ្រឿងញៀនច្រើនបំផុត មិនធ្លាប់ មានពីមុនមក នៅក្នុងតំបន់អឺរ៉ុបនឹងនៅលើពិភពលោក។
ជាមួយគ្នានេះសកម្មភាពជួញដូរគ្រឿងញៀនកើនឡើងខ្ពស់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩៕ដោយ៖ធី រីណា