ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍្ត ១២កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី ០២ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ ហាក់ លោក តែ ណាវុធ លោក សូ សុភ័ទ្ទ លោកស្រី ញឹម សុភា លោក យិន សាវុធ ដែលជាប្រធាន អនុប្រធាន និងព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃលាស់ បាននាំយកទៀនព្រះវស្សា ទេយវត្ថុ និងបច្ច័យរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៦វត្ត ដែលក្នុង ០១វត្តៗ មាន ៖
-ទៀនព្រះវស្សា ចំនួន ០១គូ
-អង្ករ ចំនួន ២បាវ ស្មេីនឹង ១០០គីឡូក្រាម
-មី ចំនួន ៥កេស
-ប្រេង ០១កាន ចំណុះ ៣០លីត្រ
-បច្ច័យ ៤២០.០០០រៀល
-និងគ្រឿងបរិក្ខាមួយចំនួន។
ក្រុមការងារបានឧបត្ថម្ភដល់ តាជី យាយជី ក្រុមការងារមូលដ្ឋានឃុំ ប៉ូលិស និងប្រជាការពារ ដែលបានចូលរួម ចំនួន ៨៣នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល ។
បន្ទាប់មកក្រុមការងារ សហការណ៍ជាមួយយុវជនឃុំ បានទៅសួរសុខទុក្ខគ្រូសារសព លោក អុី សារិន អាយុ៥១ឆ្នាំ នៅភូមិត្រពាំងព្រលិត ដែលបានគ្រោះថ្នាក់ដោយសារផ្ទះគ្រាប់បែកកែឆ្នៃ ព្រមទាំងចូលរួមបុណ្យចំនួន ១០០.០០០រៀល និងឧបត្ថម្ភ អនុប្រធានភូមិត្រពាំងព្រលិត យុវជនឃុំជ្រៃលាស់ និងប្រជាការពារ ចំនួន ៨០.០០០រៀល លោកមេភូមិពពែ ៥០.០០០រៀល ៕
ដោយ៖សុខខេមរា