អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក អេឌូអាដហ្វីលីព (Edouard Philippe) នាយករដ្ឋមន្ត្រីបារាំង បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអភិបាលក្រុងឡាហារ ភាគខាងជើងនៃប្រទេស(La Havre)។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី៣ខែកក្កដានេះថា ការលាលែងរបស់នាយករដ្ឋមន្ត្រីបារាំងរូបនេះបន្ទាប់ពីលេចលឺពាក្យចចាមអារ៉ាមថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តី ឡើងវិញ ដើម្បីជំរុញឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19 ៕ដោយ៖ស តារា