ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រទី៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួនបួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារ ព្រមទាំងក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទុរគតជនចំនួន១៥គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែនោះរួមមាន៖
១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ៣ការុង ថវិកា២០ម៉ឺនរៀលជារៀងរាល់ខែ។
២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក៧នាក់) ទទួលបានអង្ករ៣ការុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៣- ឈ្មោះ ឡង់ ស៊ីនួន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាស្ត្រីមេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ២ការុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៤- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង (ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក៣នាក់) ទទួលបានអង្ករ២ការុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៥- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ២ការុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៦- ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជំងឺ មានចៅក្នុងបន្ទុក៣នាក់) ទទួលបានអង្ករ២ការុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៧- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជំងឺប្រចាំកាយ) ទទួលបានអង្ករ១ការុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៨- ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
៩- ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១០- ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) ទទួលបានអង្ករ១ការុង និងថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១១- ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១២- ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបានអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៣- ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៤- ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៥- ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជំងឺ គ្មានទីពឹង) ទទួលបាន អង្ករ១ការុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ៕ដោយ៖ ចន្ទ លីហ្សា