ព័ត៌មានទាន់ហេតុការណ៍៖

អនាគតកម្ពុជានឹងទទួលយន្តហោះប្រភេទធំៗដែលអាចនឹងស្រូបយកនិងបានការហោះហើរពីឆ្ងាយឆ្លងទ្វីប

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃ សុក្រ ទី១៣ កើត ខែអាសាឍ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ លោកនាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល  បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើផ្ទៃដីទំហំប្រមាណ ២.៦០០ ហិកតា មានបណ្តោយប្រមាណ ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤ គីឡូម៉ែត្រ ។ ដំណើការនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះអាចនឹងហើយរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

សមត្ថភាពអាកាសយានដ្ឋានថ្មីនេះបន្ទាប់ពីសាងសង់រួច៖

– ឆ្នាំ ២០២៣ អាចទទួលអ្នកដំណើរ១៣ លាននាក់

– ឆ្នាំ២០៣០ អាចទទួលអ្នកដំណើរ៣០ លាននាក់

– ឆ្នាំ២០៥០ អាចទទួលអ្នកដំណើរ៥០ លាននាក់។

ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១.៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺជាប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។  ក្រុមហ៊ុនវិនិយោគមានមហិច្ឆតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕

ដោយ៖ស សម


ចែករំលែក៖