ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្តមានជម្ងឺព្យាបាលមិនធូរចង.កសម្លាប់ខ្លួនក្នុងរោងម៉ាស៊ីន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កនៅក្នុងរោងម៉ាស៊ីនបង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចជំនាញមកពិនិត្យសពភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិធ្មា ឃុំ ម្រាមស្រុករមាសហែកខេត្តស្វាយរៀងសង្ស័យតូចចិត្តមានជម្ងឺព្យាបាលមិនធូរ។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ ហ៊ុន ណុច  អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែនដោយបានយកខ្សែអង្រឹងចង.កនៅរោងម៉ាស៉ីនក្បែរផ្ទះរបស់ខ្លួនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មអ្វីនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមិនដឹងមានរឿងអ្វីបានជាដាច់ចិត្តធ្វើបែបនេះប៉ុន្តែកាលជាងមួយឆ្នាំមុនគាត់មានជម្ងឺដោយត្រូវគ្រូពេទ្យវះពោះនឹងផឹកថ្នាំសង្កូវដែរតែនៅមិនធូរស្រាលសោះដោយមុនថ្ងៃកើតហេតុគាត់តែងតែនិយាយចង់សម្លាប់ខ្លួនឯងប៉ុន្តែត្រូវបានក្រុមគ្រួសារនិយាយលួងលោមកុំអោយគិតច្រើនគាត់ក៏ស្ងាត់ទៅ។

ប្រភពបន្តថាមុនកើតហេតុគាត់ជាប្រពន្ធនិងកូនៗបាននាំគ្នាទៅឯស្រែលុះត្រឡប់មកផ្ទះវិញមិនឃើញប្ដីក៏នាំគ្នាដើរស្វែងរកស្រាប់តែប្រទះឃើញចង.កក្នុងរោងម៉ាស៊ីនស្លាប់បាត់ទៅហើយ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយបងប្អូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត។

ដោយ៖យឹម សុថាន


ចែករំលែក៖