ខេត្តបាត់ដំបង៖ មានករណីហិង្សាមួយកើតឡើង ដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណប្រើប្រាស់អាវុធបាញ់មកលើជនរងគ្រោះឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរង របួសចំក្បាល បែកឈាម កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី នៅក្រុមទី០៥ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយកើតហេតុជនរងគ្រោះមាន ការសង័្សយទៅលើអ្នករស់នៅជិតខាងម្នាក់ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកថាអាចជាអ្នកប្រព្រឹត្តទើបទៅប្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។
លុះមកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នគរបាលសម្រេចឃាត់ខ្លួនឈ្មោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ លើបញ្ហានេះ។ ក្រោយពេលសាកសួរជនសង័្សយ បានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ពិតប្រាកដមែន។
ដោយសារតែខ្លួនចង់ដោះស្រាយគំនុំចាស់ជាមួយ តែប៉ុណ្ណោះ ។ សមត្ថកិច្ចឲ្យដឹងទៀតថា ក្នុងពេលនេះសមត្ថកិច្ចនគរបាលធ្វើការចាប់យកអាវុធខ្យល់ដែលជាមធ្យោបាយបង្កនោះហើយ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕ដោយ៖ប្រាថ្នា