ព័ត៌មានទាន់ហេតុការណ៍៖

ការស្រមើស្រមៃ៧យ៉ាងថាមាន វិញ្ញាណខ្មោចព្រាយបិសាចដើរតាមក្រុមអ្នកវិទ្យាសាស្រ្តនៅតែបដិសេធ

ចែករំលែក៖

មនុស្សមួយចំនួនធំនៅលើពិភពលោកនៅតែមានជំនឿថាមានព្រលឹងខ្មោចព្រាយបិសាចស្ថិតក្នុងភពផែនដីនេះនៅឡើយ ទោះក្រុមអ្នកវិទ្យាសាស្រ្តសម័យជឿនលឿនស្រាវជ្រាវរកមិនឃើញនិងបដិសេធថាគ្មានអភូតហេតុនេះក៏ដោយ។
មនុស្សខ្លះបានបណ្តែតអារម្មណ៍ស្រមើស្រមៃអំពីសញ្ញា៧យ៉ាងដែលបង្ហាញថា ខ្លួនគេកំពុងតែត្រូវបានវិញ្ញាណដើរតាមនិង ព្យាយាមចង់ទាក់ទងក្នុងមូលហេតុផ្សេងៗគ្នា ដ
ដូចជា៖
១. នៅសុខអំពូលភ្លើងបិទដោយខ្លួនឯង ជាច្រើនដង
២.បទចម្រៀងលេងដោយខ្លួនឯងឬ មានអារម្មណ៍ថាលឺចេញពីកន្លែងណាឆ្ងាយ ប៉ុន្តែហាក់បីដូចជានៅក្បែរត្រចៀក
៣. បន្ទប់គេងឬ កន្លែងណាមួយណាដែលយើងធ្លាប់នៅ ផ្លាស់ប្តូរសីតុណ្ហភាពទៅជាត្រជាក់ខ្លាំងដូចជានៅក្នុងទូរទឹកកកដោយឯកឯង
៤. ថតជាប់មនុស្សឬ អ្វីម្យ៉ាងដែលមិនមានភាពប្រក្រតីនៅក្នុងកាំម៉េរ៉ាឬ សុខៗកាំមេរ៉ាថតរូបមិនចេញឬ មិនជាប់
៥. ធុំក្លិនផ្សែងធូបឬ ក្លិនស្អុយ
៦. មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែសំឡឹងមើលអ្នកគ្រប់ពេល ជាពិសេសនៅពេលនៅម្នាក់ឯង។
៧. ឧស្សាហ៍លឺសំឡេងសម្រឹបជើង ឬនរណាខ្សឹបដាក់ត្រចៀកខ្សាវៗ។
ទាំងនេះជាសញ្ញាធ្វើឲ្យអារម្មណ៍មនុស្សទាំងនោះគិតថាវិញ្ញាណ ខ្មោចព្រាយបិសាចពិតជាមិនហោះហើរទៅណាឆ្ងាយពីភពផែនដីនោះទេ។
យ៉ាងណាត្រូវដឹងថាអ្នកវិទ្យាសាស្ត្របានច្រានចោលនូវអបិយជំនឿទាំងនេះរួចទៅហើយ៕សហការី


ចែករំលែក៖