ព័ត៌មានទាន់ហេតុការណ៍៖

Ramos រកបានគ្រាប់បាល់ម្តងទៀត ខណៈដែល Real Madrid ខិតកាន់តែកៀកលើកពាន La Liga

ចែករំលែក៖

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos រកបានគ្រាប់បាល់ប៉េណាល់ទីម្តងទៀតកាលពីរាត្រីម្សិលមុិញសម្រាប់ការប្រកួតជាប់គ្នាលើកទី២ ខណៈដែល Real Madrid បានផ្តួលក្រុម Athletic Bilbao ១ទល់០ ដើម្បីឈានទៅរកពានរង្វាន់ La Liga នេះបើយោងតាម​BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃចន្ទីនេះ។

ខ្សែការពារ Sergio Ramos គាត់រកបាន៥គ្រាប់ក្នុងប្រកួត តាំងពីលីកកំពូលអេស្ប៉ាញចាប់ផ្តើមឡើងវិញ។ ក្រុមការពារតំណែងជើងឯក Barcelona កំពុងចាញ់ពិន្ទុ ក្រោយពេលយកឈ្នះក្រុម Villarreal ៤-១ កាលពីរាត្រីថ្ងៃអាទិត្យដែរ

ជ័យជម្នះរបស់ក្រុម Real Madrid លើក្រុម Athletic Bilbao គឺជាការប្រកួតមួយដែលមានឱកាសរកគ្រាប់បាល់តិចណាស់ដោយអ្នកចាំទីReal Madrid កីឡាករ Thibaut Courtois បានព្យាយាមចាប់បាល់មិនឲ្យចូលទីឡើយ។ Courtois បានក្លាយជាអ្នកចាំទីដំបូងបង្អស់ដែលរក្សាClean Sheet ១៧ដង សម្រាប់ Real Madrid ក្នុងមួយរដូវកាល La Ligaគិតចាប់តាំងពីពេលដែលអតីតអ្នកចាំទី Francisco Buyo ធ្វើបានកាលពីឆ្នាំ១៩៩៤-១៩៩៥ ។

សូមជម្រាបថា ក្រុមរបស់លោក Zinedine Zidane ត្រូវការឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ដើម្បីដណ្តើមបានពានរង្វាន់ La Liga ជាលើកទី២ចាប់តាំងពីឆ្នាំ២០១២ ខណៈដែលលីកកំពូលអេស្ប៉ាញមួយនេះនៅសល់៤ប្រកួតទៀតចប់រដូវកាល ៕ដោយ៖ភារៈ


ចែករំលែក៖