ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រយីហោ​ “ហាណា(ខេមបូឌា)១អុីន “ ផ្ទុះការតវ៉ាជាលេីកទី២ក្រោយពីមិនមានដំណោះស្រាយជូនពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះកម្មករកម្មការិនីរោងចក្រផលិតសម្លៀកបំពាក់«ហាណា(ខេមបូឌា)១អុីន» ដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​ បានផ្ទុះការតវ៉ាជាលេីកទី២​ ដោយមានកម្មករប្រហែល១០០នាក់ តំណាងចូលរួមដោះស្រាយឲ្យសមាជិកជិត៧៦០នាក់ នាំគ្នាដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រ ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចអគ្គមហាសនាបតីតេជោហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយ ។ បន្ទាប់ពីរោងចក្របិទទ្វារលែងដំណើរការ ហើយមិនបានជូនដំណឹងដល់ពួកកាត់ជាមុនព្រមទាំងអត់បានទូទាត់ប្រាក់ខែ ប្រាក់បំណាច់ឆ្នាំនិងប្រាក់អតីតភាពការងារជូនពួកគាត់ទៅតាមច្បាប់ការងារជូនពួកគាត់។

សូមជម្រាបថា​ មុននិងក្រុមកម្មករសម្រេចចិត្តធ្វើតវ៉ាបែបនេះ​ គឺពួកគាត់បានតវ៉ានៅក្នុងរោងចក្រ​ អស់រយៈពេល៩ថ្ងៃកន្លងមកហើយ ដោយមានដំណោះស្រាយជាបន្តបន្ទាប់ដែរ ប៉ុន្តែមិនបានសមតាមបំណងតាមការទាមទារទៅតាមច្បាប់ការងារ។ ទេីបពួកគាត់សម្រេចដង្ហែក្បួនតវ៉ានៅចំណុចមុខសាលា សង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រួមទាំងបណ្ដាប៉ុស្តិ៍មួយចំនួនផង ស្ទាក់ឃាត់ដំណើរឲ្យកម្មករនៅស្ងៀមមួយកន្លែងមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ។

បន្ទាប់ពីមានក្បួនដង្ហែភ្លាមនោះគេឃេីញវត្តមានលោក ប៉ាងលីដា​ អភិបាលរងខណ្ឌក៏បានធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករសូមឲ្យរង់ចាំលោកនិងក្រុមការងារជួយដោះស្រាយដោយសន្យាថាថ្ងៃស្អែកទី០៧ខែកក្កដា​ ខាងក្រសួងការងារនិងចុះទៅសម្របសម្រួលដល់ទីតាំងរោងចក្រតែម្តង។ក្រោយកម្មករយល់ព្រមឈប់នៅត្រឹមនោះហើយក្រោយមកក៏បានរំសាយត្រឡប់ក្រោយវិញ។

ដោយឡែកតំណាងឲ្យកម្មករផ្សេងទៀតបានឲ្យដឹងថា​ ដើមហេតុដែលនាំឲ្យផ្ទុះការតវ៉ាថា
កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលកម្មករកំពុងធ្វើការសុខៗស្រាប់តែថៅកែរោងចក្រហៅប្រធានក្រុមកម្មករទៅប្រាប់ថារោងចក្រនិងបិទទ្វារលែងដំណើរការចាប់ពីថ្ងៃនេះហើយ។ពេលទទួល បានដំណឹងនេះភ្លាមកម្មករមានការជ្រួលច្របល់ហើយបាន
ធ្វើការតវ៉ាភ្លាមៗតែម្ដងហើយបានទាមទារនូវលក្ខខណ្ឌការងារចំនួន៥ចំណុច ។

គួរបញ្ជាក់ថា​ កាលពីវល្ងាចថ្ងៃទី៣០ ខែមិថុនា កន្លងទៅ​ មន្រ្តីក្រសួងការងារបានដោះស្រាយគ្នាចប់៣ចំណុចប៉ុណ្ណោះ​ ។ ដោយឡែនៅសល់២ចំណុចដោះស្រាយមិនទាន់ចប់ឡើយហើយក៏មិនសង្ឃឹមថាចប់ដែរនោះគឺទី១,ទាមទារប្រាក់អតីតភាពការងារ កម្មករដែលធ្វើការបានរយៈពេលចាប់ពី៥ឆ្នាំឡើងទៅថៅកែរោងចក្រត្រូវតែគុណឆ្នាំឲ្យកម្មករ និងទី២,ទាមទារសំណងជម្ងឺចិត្តដែលរោងចក្របិទទ្វារអត់បាន ប្រាប់មុន​ ៕ដោយសុខាសែ​នជ័យ


ចែករំលែក៖