ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់សម្លាប់មនុស្សជាច្រើននៅជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖ មន្ត្រីជប៉ុន​នៅថ្ងៃទី ៦ ខែកក្កដា បានប្រកាសថា មានមនុស្ស១៨នាក់ស្លាប់ និង​១៦នាក់ទៀតបាត់ខ្លួន ដែលអាចនឹងស្លាប់ដូចគ្នា​ ដោយសារតែគ្រោះទឹកជំនន់ បាក់ដី​បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត​Kumamoto ភាគខាងត្បូង​ប្រទេសជប៉ុន។

ទឹកជំនន់នៅតែបន្តរារាំងដល់សកម្មភាពជួយសង្គ្រោះ​ក្នុងពេលក្រុមសហគមន៍​រស់នៅតាមដងទន្លេ Kuma ត្រូវកាត់ផ្តាច់ទាំងស្រុង​ទាំងបណ្តាញទំនាក់ទំនង ។ ជាមួយគ្នានេះក៏មានពលរដ្ឋ​ដល់ទៅ​ជាង​៦ពាន់គ្រួសារគ្មានអគ្គិសនី ប្រើប្រាស់។
នាយករដ្ឋមន្ត្រីជប៉ុន លោក​ ស៊ីនហ្សូអាបេ​ បានបញ្ជាកម្លាំងទាហាន ​១០ពាន់នាក់ទៅជួយសង្គ្រោះប្រជាពលរដ្ឋ​រងគ្រោះ។
នាយកដ្ឋានឧតុនិយមជប៉ុន​បានស្នើដល់ពលរដ្ឋ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ ដោយសារតែនៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនឹងមានភ្លៀងធ្លាក់ខ្លាំង​ជាបន្ត៕ដោយ៖ធី រីណា


ចែករំលែក៖